ទូរទស្សន៍

ទូរទស្សន៍គឺជាប្រភេទប្រព័ន្ធផ្សព្វផ្សាយ ដែលមានប្រជាប្រិយភាពបំផុតនៅកម្ពុជា ដោយមានវិសាលភាពគ្របដណ្តប់ទៅដល់ ៩៦% នៃទស្សនិកជន។ វាក៏ជាច្រកមួយដ៏សំខាន់ផងដែរ ក្នុងការទទួលបានព័ត៌មាន ខណៈប្រជាជនកម្ពុជា ៥៧% និយាយថា ពួកគេមើលទូរទស្សន៍ដើម្បីទទួលបានព័ត៌មាន។ 

វិស័យប្រព័ន្ធផ្សព្វផ្សាយដែលមានការប្រមូលផ្តុំកម្រិតខ្ពស់ជាងគេ 

យោងតាមក្រសួងព័ត៌មាន កម្ពុជាមានស្ថានីយទូរទស្សន៍សរុបចំនួន ១៨ ស្ថានីយ។ នេះរួមបញ្ចូលទាំងស្ថានីយទូរទស្សន៍របស់រដ្ឋមួយ ដែលមានការទស្សនាតិចជាង ១%។ ក៏ប៉ុន្តែ វិស័យទូរទស្សន៍មានការប្រមូលផ្តុំក្នុងកម្រិតខ្ពស់ជាងគេ ដោយម្ចាស់ក្រុមហ៊ុនធំៗទាំង ៤ ទាញបានអ្នកទស្សនារហូតដល់ទៅ ៧៨%។ លើសពីនេះទៀត ប៉ុស្តិ៍ទូរទស្សន៍ចំនួន ៧ ក្នុងចំណោម ១០ ជារបស់ម្ចាស់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនយោបាយ ជាមួយគណបក្សកាន់អំណាច (ទទួលបៀវត្សពីរដ្ឋាភិបាល ឬត្រូវបានតែងតាំងជាទីប្រឹក្សា)។ ហេតុដូច្នេះហើយ គេអាចធ្វើការសន្មតបានថា ការប្រមូលផ្តុំកម្មសិទ្ធិលើវិស័យទូរទស្សន៍ បានដើរតួយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលលើមតិសាធារណៈ(១)។

(១) PNN, CTN, CNC, MyTV, SEA TV, Bayon TV & ETV