សារព័ត៌មានបោះពុម្ព

យោងតាមក្រសួងព័ត៌មាន មានរោងពុម្ពផ្សាយចំនួន ៤៦០ បានចុះបញ្ជីនៅកម្ពុជា។ ក៏ប៉ុន្តែ ក្រសួងចាត់ទុករោងពុម្ពចំនួន ២០ តែប៉ុណ្ណោះ ដែលសកម្ម មានន័យថា រោងពុម្ពទាំងនោះ​មិនមែនមានតែអាជ្ញាប័ណ្ណ​ប៉ុណ្ណោះទេ តែក៏បានធ្វើការបោះពុម្ពផ្សាយ​ជាប្រចាំផងដែរ។

ការពាក់ព័ន្ធនឹងនយោបាយ និងជាកម្មសិទ្ធិរបស់បរទេស

ក្នុងចំណោមរោងពុម្ពផ្សាយដែលអាចរកបានងាយជាងគេ មានពាក់កណ្តាល ដែលម្ចាស់កម្ម​សិទ្ធិ​ជាប់ពាក់ព័ន្ធនឹងនយោបាយ(១) ដែលពួកគេតំណាងឱ្យ ៤៣% នៃអ្នកអានសរុប។ វិស័យបោះពុម្ពផ្សាយ ក៏ជាវិស័យមួយដែលមានម្ចាស់កម្មសិទ្ធិភាគច្រើន ជាជនបរទេសពាក់ព័ន្ធ។ ក្នុងចំណោមរោងពុម្ព ១១ មានម្ចាស់ ១០នាក់ផ្សេងៗគ្នា ក្នុងនោះរោងពុម្ពចំនួន ៣ មានម្ចាស់កម្មសិទ្ធិជាជនបរទេស។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពទាបបំផុត

ខណៈដែលវិស័យបោះពុម្ពផ្សាយនៅតែមានការប្រមូលផ្តុំ ដោយមានក្រុមហ៊ុនបោះពុម្ពធំៗ ៤ ចាប់យកអ្នកអានបាន ៥៩% នៃចំនួនអ្នកអានសរុប។ វាមានសារៈសំខាន់ដែលត្រូវចងចាំថា វិស័យនេះមានប្រជា​ប្រិយភាព​ទាបបំផុតនៅកម្ពុជា។ មានតែ ១១% នៃប្រជាជនកម្ពុជាសរុបប៉ុណ្ណោះ ដែលបានអានទស្សនាវដ្តី ឬកាសែត ឬអានទាំងពីរ។ ខណៈដែលកាសែតមានអ្នកអានភាគច្រើននៅទីក្រុង និងទទួល​បាន​ការអប់រំ​ខ្ពស់ ឥទ្ធិពលនៃកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយនេះ ទៅលើមតិសាធារណៈ ក្នុងចំណោមប្រជាជន​កម្ពុជា​ភាគ​ច្រើន ត្រូវបានចោទជាសំណួរ។

(១) កាសែតកោះសន្តិភាព រស្មីកម្ពុជា កម្ពុជាថ្មី ដើមអម្ពិល មនសិការខ្មែរ។

(២) កាសែតខ្មែរថាម ភ្នំពេញប៉ុស្តិ៍ ខេមបូឌាដេលី។