តម្លាភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​

• គ្មាន​ច្បាប់​ជាតិ (​ដូចជា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន និងពន្ធដារ​) បាន​កម្រិត​ឲ្យ​ក្រុមហ៊ុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយ​ការណ៍ ឬ​មិនរាយការ​ណ៍​ពី​តម្លាភាព និង​ការបើក​ចំហលើ​អត្តសញ្ញាណ​នៃ​ភាព​ជា​ម្ចាស់​ក​ម្ម​សិទិ្ធ​លើ​ក្រុមហ៊ុន​ ទៅកាន់​អាជ្ញាធរ​សាធារណៈ​នោះ​ទេ​។

•​ បញ្ជី​នៃ​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​វិស័យ​ទូរទស្សន៍​និង ការបោះពុម្ពផ្សាយ​ អាច​ធ្វើ​ការស្នើ​សុំ​បាន ​នៅ​​ក្រសួង​ព័ត៌មាន (LINK TO THE LIBRARY)​។ បញ្ជី​នៃ​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​លើ​វិទ្យុ គឺ​អាច​ស្នើ​សុំ​សម្រាប់តែ​ស្ថានីយមួយប៉ុណ្ណោះ ​នៅ​រាជធានី​ភ្នំពេញ​ (LINK TO THE LIBRARY)​។ ទោះជា​យ៉ាងណា ការចុះ​ឈ្មោះ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នៃ​អត្តសញ្ញាណ​របស់​ម្ចាស់​ក​ម្ម​សិទិ្ធ ឲ្យបាន​ជាក់លាក់​នោះទេ​។ វា​គ្រាន់តែ​ជាការចុះ​ឈ្មោះ​ម្ចាស់​អាជ្ញាប័ណ្ណ​ប៉ុណ្ណោះ​។ ហេតុដូច្នេះ សាធារណជន​មិន​អាច​យល់​ច្បាស់ ថា​តើ​បុគ្គល​ម្ចាស់​កម្មសិទ្ធិ​នោះ​មាន​ទំនោរ​របៀប​ណា លើ​ការដឹកនាំ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ពីព្រោះ​វា​ក៏​មិន​ប្រា​ដក​ថា​ រាជរដ្ឋាភិបាល​ត្រូវបាន​គេផ្តល់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​ទាំងនោះ​ដែរ​។ 

•​ បញ្ជី​នៃ​ម្ចាស់​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​អុីនធឺណិត និង​ទូរស័ព្ទដៃ គឺ​អាច​ស្នើសុំ​បាន​តាម​ប្រព័ន្ធ អុីន​ធឺ​ណេត​។ ព័ត៌មាន​ផ្សេងៗ​មួយចំនួន​ អាច​ត្រូវបាន​គេ​សាកសួរ​បន្ថែម​ តាម​ការស្នើសុំ​ នៅ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

• ក្រុមហ៊ុន​ផ្សព្វផ្សាយ​ និង​ទូរគមនាគមន៍ ហើយ​និង​ម្ចាស់​ មិនមាន​តម្លាភាព​លើ​បាវចនា​របស់​ពួកគេ​នោះទេ​៖ វា​មិន​មាន​ការបើក​ចំហលើ​អត្តសញ្ញាណ​នៃ​ទម្រង់​កម្មសិទ្ធិ ទិន្នន័យ​សេដ្ឋកិច្ច ដូចជា ការ​បង្វិល ​ឬ​ផ្ទេរ​ប្រាក់​ចំណូល ត្រូវបាន​ធ្វើឡើង​ដោយ​សម្ងាត់​។ កត្តា​នេះ​បាន​បង្កឱ្យមាន​ការលំបាក​ដល់ការសិក្សា​នេះ​ ក្នុង​ការដាក់​ចំណាត់​ថ្នាក់​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាស្រ័យ​នៅ​លើ​អំណាច ឬ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងនោះ​។

•​ ដោយសារ​តែ​នៅ​មាន​ចន្លោះ​លើ​បទប្បញ្ញត្តិ​តម្លាភាព ​នៃ​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិ ច្បាប់​មិន​បាន​ដាក់កំហិត​រឹតបន្តឹង​លើ​ការបង្ហាញ​ទម្រង់​រចនាសម្ព័ន្ធ​របស់​ម្ចាស់​កម្មសិទ្ធិ លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ ហើយ​ជា​រូបភាព​នៃ​ការរំលោភបំពាន និង​ការដាក់​សម្ពាធ​លើ​ទីផ្សារ​។​​

តម្លាភាពប្រព័ន្ធផ្សព្វផ្សាយ

December 23, 2015

ថ្ងៃផ្សាយ​៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ​​២០១៥

ម៉ោងផ្សាយ៖ ១១:០០ - ១១:៥៥ ព្រឹក

កម្មវិធី​ផ្សាយផ្ទាល់ពិសេស៖ បង្កើតឱ្យមានតម្លាភាព និងពហុនិយមនៃភាពជា​ម្ចាស់លើប្រព័ន្ធផ្សព្វផ្សាយ

ឧបត្ថម្ភដោយ៖

ប្រធានបទ៖ តម្លាភាពប្រព័ន្ធផ្សព្វផ្សាយ

វាគ្មិន៖

  1. ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន
  2. លោក ពេជ្រ ពិសី អង្គការតម្លាភាពកម្ពុជា