ក្រុមការងារ​គម្រោង MOM នៅ​កម្ពុជា

 

កញ្ញា Lisa- Maria Kretschmer ជាអ្នកគ្រប់គ្រងគម្រោង​​ "ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ" (MOM) ដែលទទួលខុសត្រូវជាចម្បង ទៅលើការបង្កើតវិធីសាស្រ្ត និងការអនុវត្តន៍គម្រោងនេះនៅក្នុងប្រទេសកម្ពុជា។ កាលពីមុន កញ្ញា​បានធ្វើការនៅក្នុងវិស័យសិទ្ធិមនុស្ស និងភាពធ្វើឲ្យប្រសើឡើង សម្រាប់​ស្ថាប័ន​ផ្សេង​ៗ​ ដូចជាក្នុង​ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) និងសមាជិកនៃសភាអាល្លឺម៉ង់។ ក្នុងឆ្នាំ២០១១ កញ្ញា​បានគាំទ្រគម្រោងស្រាវជ្រាវ អន្តរជាតិមួយ ស្តីពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងជម្លោះ នៅសាកលវិទ្យាល័យ Ludwig-Maximilian នាទីក្រុង Munich។ បទពិសោធន៍នេះ​រួមចំណែកដល់ការងារ MOM បច្ចុប្បន្ននេះជាច្រើន ដូចជាមុខតំណែងពីមុនរបស់នាង នៅក្នុងនាយកដ្ឋានទំនាក់ទំនង និងទីភ្នាក់ងារ (រកប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ) ក្នុងការបង្កើតការយល់ដឹងដល់សាធារណៈ ពីកង្វល់នៃសិទ្ធិមនុស្ស។ កញ្ញាបានសិក្សាជំនាញ​ទំនាក់ទំនងនយោបាយ សារព័ត៌មាន និងសេដ្ឋកិច្ច ក្នុងប្រទេសអាល្លឺម៉ង់ (LMU ទីក្រុង Munich, Fu ទីក្រុងប៊ែកឡាំង) ហូឡង់ ដាណឺម៉ាក និងអុីស្រាអែល។

 

លោកស្រី Clothilde Le Coz ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃគម្រោង “ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានធ្វើការជាអ្នកកាសែតឯករាជ្យនៅកម្ពុជា អស់​រយៈពេល ៣ឆ្នាំ និងបានធ្វើការជាមួយនឹងអង្គការ​ CCIM ក្នុងឋានៈជាអ្នកពិគ្រោះយោបល់ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលលោកស្រីទើប​មកដល់កម្ពុជា​។ ពីមុន​មក លោកស្រីធ្លាប់ធ្វើការជាប្រធានអង្គការ​អ្នក​រាយការណ៍​គ្មានព្រំដែន ប្រចាំ​នៅទីក្រុង​វ៉ាស៊ីនតោន ដែលជាកន្លែងលោកស្រីបានធ្វើការជាចម្បង លើបញ្ហាតម្លាភាព និងសុវត្ថិភាពអ្នកកាសែត តាមរយៈអនឡាញ។ លោកស្រីបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ និងសារព័ត៌មាន និងបរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រនយោបាយ និងទស្សនវិជ្ជា។ លោកស្រីបានសិក្សានៅប្រទេសបារាំង កាណាដា និងសហរដ្ឋអាមេរិក។

 

លោក អុិត សូធឿត ធ្វើការជាជំនួយការផ្នែកស្រាវជ្រាវ សម្រាប់គម្រោង “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) នៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ចប់ការសិក្សា ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្ន លោកជាបណ្ណាធិការ​ព័ត៌មាន នៅ​ព័ត៌មាន​អនឡាញ (VODដែលជាប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មុនលោកចូលបម្រើការនៅអង្គការ​ CCIM លោកបានធ្វើការជាមន្ត្រីផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ អស់រយៈពេលបីឆ្នាំ ឲ្យអង្គការមិនរកប្រាក់ចំណេញមួយ​នៅក្នុងប្រទេសថៃ។

 

លោក សុក សំអឿន

 

លោក Olaf Steenfadt ជាប្រធានគម្រោង “ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ “​សម្រាប់អង្គការ​អ្នករាយការណ៍​គ្មានព្រំដែន។ អស់​រយៈពេល​ជាច្រើនឆ្នាំ លោកបានចូលរួមជាទីប្រឹក្សា និងជាគ្រូបង្វឹកសម្រាប់ពហុប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ បទពិសោធន៍ធ្វើ​ការ​ជាមួយ​អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បាននាំរូបលោកទៅកាន់​អឺរ៉ុបភាគអាគ្នេយ៍ និងពិភពអារ៉ាប់។ លោកធ្លាប់បានបម្រើការឲ្យ ARD និង ZDF នៅក្នុងតួនាទីជាច្រើន រួមទាំងពិធីករវិទ្យុ ពិធីករទូរទស្សន៍ អ្នកនិពន្ធស៊ើបអង្កេត អ្នកឆ្លើយឆ្លងក្នុងស្រុក និងបរទេស ក៏ដូចជានៅក្នុងការអភិវឌ្ឍ និងកម្មវិធីទីផ្សារផងដែរ។ លោក Olaf បង្រៀនផ្នែកប្រវត្តិនៃប្រព័ន្ធផ្សព្វផ្សាយ គោលនយោបាយ និង​បទប្បញ្ញត្តិ​ប្រព័ន្ធផ្សព្វផ្សាយ នៅតាមសាកលវិទ្យាល័យនៅប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប។

 

កញ្ញា Nina Ludewig ជាអ្នកគ្រប់គ្រងគម្រោង “ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” របស់​អង្គការ​អ្នករាយការណ៍គ្មានព្រំដែន នៅ​ក្នុងប្រទេសអាល្លឺម៉ង់ និងកូឡុំប៊ី។  អ្នកកាសែតអាល្លឺម៉ង់រូប​នេះ​ ដឹងពីសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ ពីទស្សនវិស័យ​ផ្សេងៗ​។ កញ្ញា​ធ្វើជាអ្នកកាសែត សម្រាប់ស្ថានីយទូរទស្សន៍ក្នុងប្រទេសអាល្លឺម៉ង់ និងពេលនេះ ផលិតសេចក្តីរាយការណ៍សម្រាប់បណ្តាញឯកជន និងសាធារណៈ​ ក្នុងនាមជាអ្នកផលិតឯករាជ្យ។ លើសពីនេះទៀត កញ្ញា​បានធ្វើការជាគ្រូបង្វឹកព័ត៌មាននៅអាមេរិកឡាទីន និងគាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការទំនាក់ទំនងសាធារណៈ និងការអនុវត្តន៍គម្រោង។ កញ្ញា​ Nina មានបទពិសោធន៍ការងារយ៉ាងច្រើន លើ​ការងារ​ស្តីពីសិទ្ធិមនុស្ស និងការអប់រំផ្នែកនយោបាយ ជាមួយ​​អង្គការមិនមែនរដ្ឋាភិបាលនៅអាមេរិកឡាទីន ដែល​ក្នុង​នោះ​មាន​ដូចជា ​នៅ​ប្រទេសក្វាតេម៉ាឡា (Guatemala) និងបូលីវី (Bolivia)។