សូចនាករនៃការត្រួតពិនិត្យកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ

សូចនាករ​ខាងក្រោម គឺជា​មូលដ្ឋាន​សម្រាប់​ការ​គណនា​ស​ន្ទ​ស្សន៍​មួយ ​រៀបរាប់​អំពី​ហានិភ័យ​ចំពោះពហុ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បណ្តាល​មកពី​កម្រិត​ណាមួយ ​នៃ​ការគ្រប់គ្រង​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​​

សូចនាករ​នេះ ត្រូវបាន​បង្កើតឡើង​ផ្អែកលើ​មូលដ្ឋាន​ នៃ​ការស្រាវជ្រាវ​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពហុ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ស្រាប់​។ សូចនាករ​នេះ​ត្រូវ​រៀប​ឡើង និង​សម្របសម្រួល ដោយ​ការអង្កេតពហុ​និយម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្រោម​ការ​ឧបត្ថម្ភ​របស់​សហភាព​អីរ៉ុប ដែល​ត្រូវបាន​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ពហុនិ​យមប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​វិទ្យាស្ថាន​សាកលវិទ្យាល័យ​អឺរ៉ុប (​នៅ​ទីក្រុង​ផ្លូ​រ៉ង់ ប្រទេស​អុីតាលី​)​។​​

តារាង​ខាងក្រោម​នេះ​ សង្ខេប​នូវ​លទ្ធផល​នៃ​ការសិក្សា​ទាក់ទង​សូចនាករ​ផ្សេងៗ​។ ស​ន្ទ​ស្សន៍​ចុងក្រោយមួយ ​ក្នុង​ទម្រង់​ជា​តួលេខ​ជាក់លាក់​មួយ នឹង​ត្រូវបាន​គណនា​ បន្ទាប់​ពី​ការបញ្ចប់​ជាមុនសិន​នូវ​ដំណាក់កាល​សាកល្បង និង​ប្រៀបធៀប​លទ្ធផល​នៃ​ការសិក្សា​ទាំងពីរ​ នៅ​ប្រទេស​កូឡុំប៊ី​ (​គម្រោង​ប្រទេស​ទី​១) និង​ប្រទេស​កម្ពុជា​។​

 

សូចនាករ ហានិភ័យចំពោះពហុនិយមប្រព័ន្ធផ្សព្វផ្សាយ
១. ការប្រមូលផ្តុំកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ   ?
២. ការប្រមូលផ្តុំទស្សនិកជននៃប្រព័ន្ធផ្សព្វផ្សាយ មធ្យម ទៅ ខ្ពស់
៣. ចំនួនចំណែកនៃទស្សនិកជនលើគ្រប់វិស័យ​នៃប្រព័ន្ធផ្សព្វផ្សាយ ខ្ពស់
៤. បទប្បញ្ញត្តិ: ការប្រមូលផ្តុំខ្លាំងលើកម្មសិទ្ធិ មធ្យម(៥៨%)
៥. បទប្បញ្ញត្តិ: កម្រិតខ្ពស់នៃគ្រប់កម្មសិទ្ធិទាំងអស់ ខ្ពស់ (ជិត៧៥%)
៦. បទប្បញ្ញត្តិ: តម្លាភាពនៃកម្មសិទ្ធិ ខ្ពស់ (ជិត១០០%)
៧.១. បទប្បញ្ញត្តិ: ដាក់ដែនកំណត់នៃការគ្រប់គ្រងផ្នែកនយោបាយ ខ្ពស់ (ជិត១០០%)
៧.២. បណ្តាញចែកចាយការគ្រប់គ្រងផ្នែកនយោបាយ មធ្យម
៨. ការគ្រប់គ្រងផ្នែកនយោបាយទៅលើការផ្តល់ជំនួយថវិកា ខ្ពស់
៩. ភាពអាស្រ័យ និងកម្មសិទ្ធិនៃទីភ្នាក់ងារសារព័ត៌មាន ខ្ពស់


១. ការប្រមូលផ្តុំនៃកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ

២. ការប្រមូលផ្តុំ​នៃ​​ប្រិយមិត្តប្រព័ន្ធ​ផ្សព្វផ្សាយ​

៣. កម្មសិទ្ធិ​លើ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​

៤. កិច្ច​គាំពារ​ផ្លូវច្បាប់​ទល់នឹង​ការប្រមូលផ្តុំ​ខ្ពស់​នៃ​ភាព​ជា​កម្មសិទ្ធិ និង​/​ឬ ការគ្រប់គ្រង​នៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​

៥. កិច្ចគាំពារផ្លូវច្បាប់ទល់នឹងកម្មសិទ្ធិលើគ្រប់វិស័យក្នុងកម្រិតខ្ពស់

៦. កិច្ច​គាំពារ​ផ្លូវច្បាប់​សម្រាប់​តម្លាភាព​នៃ​ភាព​ជា​កម្មសិទ្ធិ និង​/​ឬ ការគ្រប់គ្រង​

៧. ឥទ្ធិពល​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ចែកចាយ​កម្មសិទ្ធិ​បណ្តាញ​

៨. ឥទ្ធិពល​នយោបាយ​លើ​ការផ្តល់​មូលនិធិ​ដោយ​ការផ្សព្វផ្សាយ​

៩. ឯករាជ្យភាព និង​ភាព​ជា​កម្មសិទ្ធិ​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​