ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ

ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​រាយការណ៍​ព័ត៌មាន និង​ក្នុង​បញ្ហា​នយោបាយ​ នៅ​មាន​កម្រិត​ទាប ដោយសារប្រជាជន​កម្ពុជា​ និយម​តាមដាន​កម្មវិធី​កម្សាន្ត ដែល​ក្នុង​នោះមាន​ដូចជា​ កម្មវិធីកំប្លែង ​(៨០%) និងការប្រគំ​តន្ត្រី (៧១%)​។ ក្រោយមក​ទើប​ពួកគេ​ចាប់ផ្តើម​តាមដាន​កម្ម​វី​ធីព័ត៌មាន (៥៧%)​។ ជាទូទៅ ព័ត៌មាន​ជាតិ និង អន្តរជាតិ ស្ថិត​ក្នុង​ចំណោម​កម្ម​វិធី​ដែល​មានអ្នក​មើល​ច្រើន​បំផុត នៅលើ​កញ្ចក់​ទូរទស្សន៍ (២០%) ដែល​មាន​កម្រិត​ដូចគ្នា​នឹង​ការចាប់​អារម្មណ៍​ទៅលើ​រឿង​ភាគ​ថៃ (២៣%) [CMRD, ២០១៥]​។​

​ភាគច្រើន ​ប្រជាជន​កម្ពុជាចាប់ពី​អាយុ ១៥ឆ្នាំ និងច្រើន​ជាង​នេះ ទទួលបាន​ព័ត៌មានតាម​ទូរទស្សន៍ (៨៣%)​។ ជាមួយនឹង​ភាពជោគជ័យ​នៃ​ការ​ប្រើបច្ចេកវិទ្យា​ទូរស័ព្ទ​នៅក្នុង​ប្រទេសមួយ​នេះ ចំនួន​អ្នកប្រើប្រាស់​អុី​ន​ធឺ​ណិត​ទំនង​ជា​កើន​ឡើង​ទៅ​ដល់ ៩,៥ លាន​នាក់ នៅក្នុង​ឆ្នាំ២០២០ នេះ​បើ​យោង​តាម​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​។ ការប្រើប្រាស់​អុីន​ធឺ​ណិតកើនឡើង​យ៉ាង​ឆាប់រហ័ស (៣៩%) ប្រហាក់ប្រហែល​នឹង​កម្រិត​វិទ្យុ (៣៤%) ដែល​កើន​ឡើង​ជាង​ទស្សនា​វ​ដ្តី​ (១២%) និងកាសែត (១០%)​។

អត្រា​អក្ខរកម្មត្រូវ​បាន​ប៉ាន់ប្រមាណ​ថា ស្ថិត​នៅ​កម្រិត ៧៩,៨% សម្រាប់​មនុស្សពេញវ័យ នៅ​ឆ្នាំ២០១៣ [UNFPA, ២០១៣, ទំព័រ៤៣]​។​

 

ប្រភព៖

CMRD (2015). Media consumption survey.

UNFPA and the National Institute of Statistics (2013). Cambodia inter-censal population survey.