ការប្រកាស​មិន​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​

មាតិកា

អ្នកនិពន្ធរក្សាសិទ្ធិមិនទទួលខុសត្រូវ ចំពោះប្រធានបទ ភាពត្រឹមត្រូវ ភាពពេញលេញ ឬសមភាពនៃព័ត៌មាន ដែលផ្តល់ជូននោះទេ។ ការទាមទារឱ្យទទួលខុសត្រូវ ចំពោះការខូចខាតបណ្តាលមកពីការប្រើប្រាស់ព័ត៌មានណាមួយ ដែលបានផ្តល់ជូន រួមទាំងព័ត៌មានទាំងឡាយណាដែលមិនពេញលេញ ឬមិនត្រឹមត្រូវ នឹងត្រូវបានច្រានចោល។ ការផ្តល់ជូនទាំងអស់ គឺគ្មានការបង្ខំ និងគ្មានកាតព្វកិច្ចនោះទេ។ ផ្នែកខ្លះនៃទំព័រ ឬការបោះពុម្ពផ្សាយទាំងស្រុង រួមទាំងការផ្តល់ជូន និងព័ត៌មានទាំងអស់ អាចត្រូវបានពង្រីកបន្ថែម ផ្លាស់ប្តូរ ឬត្រូវបានលុបចោលដោយផ្នែក ឬទាំងស្រុង ដោយអ្នកនិពន្ធ ដោយគ្មានការផ្សាយជូនដាច់ដោយឡែកឡើយ។     

ការយោង និងតំណភ្ជាប់

អ្នកនិពន្ធមិនទទួលខុសត្រូវ ចំពោះមាតិកាណាដែលមានតំណភ្ជាប់ ឬការយោងពីទំព័ររបស់គាត់ - លុះត្រាតែគាត់បានដឹងច្បាស់អំពីមាតិកាខុសច្បាប់ ឬគាត់អាចរារាំងអ្នកចូលទស្សនាគេហទំព័ររបស់គាត់ ពីការទស្សនាទំព័រទាំងនោះ។ ប្រសិនបើមានការខូចខាតណាមួយ កើតឡើងដោយការប្រើប្រាស់ព័ត៌មានដែលមានដាក់ជូននៅទីនោះ គឺមានតែអ្នកនិពន្ធនៃទំព័រនោះប៉ុណ្ណោះ ដែលអាចត្រូវមានទំនួលខុសត្រូវ គឺមិនមែនអ្នកដែលមានតំណភ្ជាប់ទៅទំព័រនោះ នោះទេ។ បន្ថែមពីនេះទៀត អ្នកនិពន្ធគឺមិនទទួលខុសត្រូវ ចំពោះការបង្ហោះ ឬសារនានា ដែលត្រូវបានផ្សាយដោយអ្នកប្រើប្រាស់ នៃវេទិកាពិគ្រោះយោបល់ សៀវភៅសម្រាប់ភ្ញៀវ ឬតារាងផ្ញើសារ ដែលផ្តល់ជូននៅលើទំព័រនោះ នោះឡើយ។

សិទ្ធិអ្នកនិពន្ធ

អ្នកនិពន្ធមិនមានបំណងក្នុងការប្រើប្រាស់អត្ថបទដែលមានសិទ្ធិអ្នកនិពន្ធ សម្រាប់ធ្វើការផ្សព្វផ្សាយ ឬបើមិនអាចទេនោះ គឺប្រើប្រាស់ដើម្បីបង្ហាញពីសិទ្ធិអ្នកនិពន្ធនៃអត្ថបទនោះឡើយ។ សិទ្ធិអ្នកនិពន្ធសម្រាប់អត្ថបទនានា ដែលបានបង្កើតដោយអ្នកនិពន្ធ ត្រូវបានរក្សាទុក។ ការចម្លង ឬប្រើប្រាស់អត្ថបទ រួមមាន រូបភាព ក្រាប សំឡេង ឬសំណេរ នៅក្នុងការផ្សាយនៅលើក្រដាស ឬលើឧបករណ៍អេឡិចត្រូនិចផ្សេងៗ មិនត្រូវបានអនុញ្ញាតនោះទេ ប្រសិនបើគ្មានការព្រមព្រៀងពីអ្នកនិពន្ធ។

គោលការណ៍នៃឯកជនភាព

ប្រសិនបើឱកាសនៃការអាចដាក់បញ្ចូលទិន្នន័យមុខជំនួញ ឬផ្ទាល់ខ្លួន (អាសយដ្ឋានអុីមែល ឈ្មោះ អាសយដ្ឋាន) ត្រូវបានផ្តល់ជូន ការដាក់បញ្ចូលទិន្នន័យទាំងនោះ ធ្វើឡើងដោយការស្ម័គ្រចិត្ត។ ការប្រើប្រាស់ និងការចំណាយនៃរាល់សេវាដែលផ្តល់ជូន គឺត្រូវបានអនុញ្ញាត - រហូតមកទល់ពេលនេះ អាចធ្វើបាន និងមានហេតុផលជាលក្ខណៈបច្ចេកទេស - ដោយគ្មានការបញ្ជាក់របស់ទិន្នន័យផ្ទាល់ខ្លួនណាមួយ ឬស្ថិតនៅក្រោមការបញ្ជាក់នៃទិន្នន័យអនាមិក ឬឈ្មោះក្លែងក្លាយមួយ។ ការប្រើប្រាស់អាសយដ្ឋានប្រៃសណីយ៍ លេខទូរស័ព្ទ ឬលេខទូរសារ និងអាសយដ្ឋានអុីមែល ដែលមានការបោះពុម្ពផ្សាយ សម្រាប់គោលបំណងទីផ្សារ គឺត្រូវបានហាមឃាត់ ហើយជនល្មើសដែលធ្វើការផ្ញើសារឥតបានការផ្សេងៗ នឹងត្រូវបានដាក់ទោស។

សុពលភាពស្របច្បាប់នៃសេចក្តីអះអាងនេះ

សេចក្តីអះអាងនេះ ត្រូវបានចាត់ទុកថាជាផ្នែកនៃការផ្សាយនៃប្រព័ន្ធអុីនធឺណិត ដែលអ្នកត្រូវបាននាំយកមកទីនេះ។ ប្រសិនបើផ្នែកណា ឬលក្ខខណ្ឌផ្ទាល់ខ្លួនណាមួយនៃអត្ថបទនេះមិនស្របច្បាប់ ឬមិនត្រឹមត្រូវ នោះមាតិកា ឬសុពលភាពនៃផ្នែកផ្សេងទៀត គឺមិនត្រូវបានប៉ះពាល់ដោយផ្នែកនោះទេ។