មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

 

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ត្រូវបានបង្កើតឡើង​នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) នៅក្នុងឆ្នាំ២០០៧។ អង្គការនេះ​ត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ជាអង្គការមិនមែនរដ្ឋាភិបាល។ បេសកកម្មរបស់អង្គការ​នេះ​ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយពហុនិយម និងឯករាជ្យ។ CCIM ត្រូវបានដឹកនាំដោយលោក [ប៉ា ងួនទៀង ជាអតីតអនុប្រធាន​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា]។

អង្គការ CCIM គឺជានីតិបុគ្គលនៃវិទ្យុវីអូឌី (VOD) ដែលដើមឡើយបានចាប់ផ្តើមចាក់ផ្សាយ កាលពីខែមករា ឆ្នាំ២០០៣ ក្រោមការត្រួតពិនិត្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (មមសក)។ នៅខែតុលា ឆ្នាំ២០០៨ អង្គការ CCIM បានដំណើរ​ការនូវវិទ្យុរបស់ខ្លួន ដែលមានឈ្មោះថា សារិកា ដោយជួលអាជ្ញាប័ណ្ណពីលោកស្រី ឆាយ ចាន់រិទ្ធ សូលីដា ជាអ្នកជំនួញខ្មែរមួយរូប។ ដំបូងឡើើយ វិទ្យុសារិកាបានចាក់ផ្សាយភាគច្រើន​កម្មវិធីអប់រំ និងផ្តល់ព័ត៌មានទៅប្រជាជនកម្ពុជា តាមរលកធាតុអាកាស។ នៅ​ឆ្នាំ​២០០៩ វិទ្យុ​វីអូឌីចាប់​ផ្ដើម​ដំណើរ​ការ​តាម​រយៈ​រលក​ធាតុអាកាស​របស់​វិទ្យុ​សារិកា​។ អង្គការ​ CCIM បាន​និង​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណពីក្រសួង​ព័ត៌មាន ប៉ុន្តែ​ពុំ​ដែល​ទទួល​បាន​។ នៅចុងបញ្ចប់នៃត្រីមាសទីមួយនៃឆ្នាំ២០០៩ អង្គការ CCIM បានចាប់ផ្តើមប្រតិបត្តិការ ជាមួយនឹងស្ថានីយវិទ្យុមួយនៅក្នុងខេត្តសៀមរាប និងនៅឆ្នាំ២០០៩ សារិកាអេហ្វអឹមផ្សាយទៅខេត្តចំនួន ១៤ ក្នុងចំណោម ២៤ ខេត្តក្រុង ដោយមានសក្តានុពលនៃអ្នកស្តាប់ប្រមាណជា ៨,៥ លាន នៃប្រជាជន​សរុប​ ១៤ លាននាក់។ ចាប់តាំងពីឆ្នាំ២០១១មក អង្គការ​ CCIM បាននិងកំពុងអភិវឌ្ឍន៍នូវវិធីសាស្រ្តប្រព័ន្ធផ្សព្វផ្សាយចម្រុះ​ ក្នុងការផលិត និងផ្សព្វផ្សាយនូវមាតិកា តាមរយៈ​៖

  • ការប្រើប្រាស់ VOD ជាកម្មវិធីវិទ្យុ
  • ដំណើការវិទ្យុសារិកា ដែលជាបណ្តាញវិទ្យុផ្សព្វផ្សាយ
  • ការអភិវឌ្ឍផលិតផល និងផ្សព្វផ្សាយតាមអុីនធឺណិត (www.vodhotnews.com)
  • រៀបចំក្រុមផលិតកម្មវិធី​ទូរទស្សន៍ និងវីដេអូ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាត់ទុកការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកែលម្អអភិបាលកិច្ចបែបប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នានៃ (I) ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធផ្សព្វផ្សាយពី​រដ្ឋាភិបាល និងឥទ្ធិពលខាងក្រៅផ្សេងទៀត (II) ការលើកកម្ពស់សេរីភាពក្នុង​ការ​បញ្ចេញមតិ និងសិទ្ធិ​ទទួលបានព័ត៌មាន (III) ភាពជាតំណាងនៃតម្រូវការសាធារណៈ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត (IV) ការធ្វើឲ្យប្រសើរឡើងគុណភាពនៃការផលិតព័ត៌មាន គឺជាការអភិវឌ្ឍ​ប្រព័ន្ធផ្សព្វផ្សាយ ដែលមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចង់បានសម្រាប់ប្រទេសកម្ពុជា។ បន្ទាប់មកទៀត ដោយរក្សាបាននូវលំហូរនៃព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពត្រឹមត្រូវ រក្សានូវកាតព្វកិច្ចតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាពបែបនេះ ផ្តល់ឲ្យពលរដ្ឋនូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើសេចក្តីសម្រេចចិត្តនានា ដែលជះឥទ្ធិពលទៅដល់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ និងថ្នាក់ជាតិ។

វិទ្យុសំឡេងប្រជាធិបតេយ្យ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០៩ លើរលកធាតុអាកាសវិទ្យុសារិកា។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណវិទ្យុមួយ នៅក្រសួងព័ត៌មាន ប៉ុន្តែមិនត្រូវបានផ្តល់ឲ្យនោះទេ។

លោកអ្នកអាចអានព័ត៌មាន​បន្ថែម ពីគុណតម្លៃ និងគោលការណ៍វិជ្ជាជីវៈ របស់​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈ http://www.ccimcambodia.org/about-us